Month: August 2024

ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់ឆ្នាំសិក្សា 2024-2025 លើមុខជំនាញជាច្រើន ចំពោះនិស្សិតដែលចាប់អារម្មណ៍បន្តការសិក្សា ដើម្បីទទួលឱកាសការងារកាន់តែល្អប្រសើរ អាចរួសរាន់ចុះឈ្មោះចាប់ពីថ្ងៃផ្សាយជូនដំណឹងនេះតទៅ

សម្រាប់ព័ត៌មានបន្ថែម និងដើម្បីស្នើសុំពាក្យបំពេញប្អូនៗអាចទំនាក់ទំនងតាមរយៈ៖ Tel: 017 484 809 / 016 423 666 / 070 299 210 Telegram: https://t.me/+m3LWBgOZi6A1MWE9 Website: www.iu.edu.kh E-mail: info@iu.edu.kh…

គណៈកម្មាធិការប្រឡងថ្នាក់ជាតិរៀបចំការប្រឡងចេញថ្នាក់ជាតិនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤

អង្គប្រជុំក៍បានពិភាក្សានិងសម្រេចឱ្យអនុញ្ញាតឱ្យនិស្សិតទាំងអស់ដែលបានប្រឡងបញ្ចប់ការសិក្សាតាមគ្រឹះស្ថានបណ្ដុះបណ្ដាលក្នុងវិស័យសុខាភិបាលទាំងអស់ត្រូវចូលរួមប្រឡងប្រឡងចេញឲ្យអស់នៅឆ្នាំ 2025 និងឆ្នាំ2026 បន្ទាប់ពីឆ្នាំ 2027 តទៅបេក្ខជនដែលបានខកខានមិនបានចូលរួមប្រឡងចេញថ្នាក់ជាតិចំនួន4ដង ក្នុងរយៈពេល 3ឆ្នាំ មិនត្រូវបានអនុញ្ញាតឲ្យចូលរួមការប្រឡងចេញថ្នាក់ជាតិឡើយ។ លើកលែងតែបាន រៀនបំប៉នរយៈពេលមួយឆ្នាំបន្ថែម ។ ព័ត៌មានលំអិតរងចាំសេចក្តីជូនដំណឹងប្រឡងចេញថ្នាក់ជាតិនេងចេញពេលឆាប់ៗនេះ

ដើម្បីជួយសម្រួលដល់ប្អូនៗដែលជីវភាពខ្វះខាត​ហើយមានបំណងចង់សិក្សាបន្ត សាកលវិទ្យាល័យ អន្តរជាតិ និង វិទ្យាស្ថាន បូលីណូ ក៏មានផ្តល់ជូនឥណទានសិក្សាសម្រាប់សិស្សដែលមានជីវភាពខ្វះខាតផងដែរ

តើប្អូនៗដឹងដែរឬទេ ចំណុចដែលកាន់តែពិសេសរបស់សាកលវិទ្យាល័យ អន្តរជាតិ និងវិទ្យាស្ថាន បូលីណូ គឺ​ការផ្តល់ឱកាសការងារជូនដល់និស្សិតទាំងកំឡុងពេលសិក្សា និងក្រោយពេលបញ្ចប់ការសិក្សា

សូមជម្រាបជូនប្អូនៗផងដែរថា សាកលវិទ្យាល័យ អន្តរជាតិ(ទីតាំងគោលរាជធានីភ្នំពេញ) និងវិទ្យាស្ថាន បូលីណូ ខេត្តកំពង់ឆ្នាំង ក៏មានផ្តល់អន្តេវាសិកដ្ឋាន(កន្លែងស្នាក់នៅ) ជូនដល់និស្សិតដែលមកពីទីឆ្ងាយផងដែរ​​

សូមជម្រាបជូនប្អូនៗផងដែរថា​ សាកលវិទ្យាល័យ អន្តរជាតិ​ ​និងវិទ្យាស្ថាន​ បូលីណូ ក៏មានមន្ទីរពេទ្យផ្ទាល់ខ្លួនដែលមានបំពាក់នូវគ្រឿងបរិក្ខារ ឧបករណ៍ ម៉ាសុីនទំនើបៗ សម្រាប់ឱ្យនិស្សិតចុះកម្មសិក្សា ដែលមន្ទីរពេទ្យមានក្រុមការងារគ្រូពេទ្យដែលមានបទពិសោធន៍ខ្ពស់ និងសមត្ថភាពក្នុងការសម្របសម្រួលទៅដល់ការចុះកម្មសិក្សាដល់ប្អូនៗផងដែរ

កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ មហាវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ បានសហការជាមួយវិទ្យាល័យព្រៃព្នៅ ខេត្តព្រៃវែង រៀបចំកម្មវិធីបោះជំរំវិទ្យាសាស្រ្ដដែលមានការចូលរួមពីសិស្សានុសិស្សថ្នាក់វិទ្យាសាស្ត្រ ចំនួន ៦៨ នាក់

កម្មវិធីបោះជំរំវិទ្យាសាស្រ្ដនេះ មានគោលបំណងចែករំលែកចំណេះដឹងវិទ្យាសាស្រ្ដតាមរយៈការអនុវត្តពិសោធន៍ដោយផ្ទាល់ និងលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការសិក្សា STEMនៅឧត្តមសិក្សា។ ខាងក្រោមនេះជាសកម្មភាពនៃការអនុវត្តន៍ពិសោធន៍ផ្ទាល់របស់សិស្សានុសិស្ស ដោយមានការណែនាំពីនិស្សិតគីមីចំណីអាហារ និងក្រុមការងាររបស់មហាវិទ្យាល័យ។ តាងនាមក្រុមការងារកម្មវិធីបោះជំរំវិទ្យាសាស្រ្ដរបស់សាកលវិទ្យាល័យអន្ដរជាតិ ព្រឹទ្ធបុរសមហាវិទ្យាល័យ សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅដល់គណៈគ្រប់គ្រងវិទ្យាល័យព្រៃព្នៅ ដែលបានស្វាគមន៍យ៉ាងកក់ក្ដៅដល់ក្រុមការងារ និងផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំកម្មវិធីនេះ។ #IU #InternationalUniversity #education #cambodia

កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ មហាវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ បានសហការជាមួយវិទ្យាល័យហ៊ុនសែនកោះធំ ខេត្តកណ្តាល រៀបចំកម្មវិធីបោះជំរំវិទ្យាសាស្រ្ដដែលមានការចូលរួមពីសិស្សានុសិស្សថ្នាក់វិទ្យាសាស្ត្រ ចំនួន ៤០ នាក់

កម្មវិធីបោះជំរំវិទ្យាសាស្រ្ដនេះ មានគោលបំណងចែករំលែកចំណេះដឹងវិទ្យាសាស្រ្ដតាមរយៈការអនុវត្តពិសោធន៍ដោយផ្ទាល់ និងលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការសិក្សា STEMនៅឧត្តមសិក្សា។ ខាងក្រោមនេះជាសកម្មភាពនៃការអនុវត្តន៍ពិសោធន៍ផ្ទាល់របស់សិស្សានុសិស្ស ដោយមានការណែនាំពីនិស្សិតគីមីចំណីអាហារ និងក្រុមការងាររបស់មហាវិទ្យាល័យ។ តាងនាមក្រុមការងារកម្មវិធីបោះជំរំវិទ្យាសាស្រ្ដរបស់សាកលវិទ្យាល័យអន្ដរជាតិ ព្រឹទ្ធបុរសមហាវិទ្យាល័យ សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅដល់គណៈគ្រប់គ្រងវិទ្យាល័យហ៊ុនសែនកោះធំ ដែលបានស្វាគមន៍យ៉ាងកក់ក្ដៅដល់ក្រុមការងារ និងផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំកម្មវិធីនេះ។ #IU #InternationalUniversity #education #cambodia

ការអញ្ជើញផ្តល់កិត្តិយសចូលរួមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រលើកទី៣៣ ជូនដល់និស្សិតជ័យលាភីចំនួន ៣៧៧នាក់ នៃសកលវិទ្យាល័យអន្តរជាតិ IU នៅថ្ងៃព្រហស្បតិ៍ ១១ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤

You missed