Author: adminf adminl

admin

សូមស្វាគមន៍ សិស្ស និស្សិត បុគ្គលិកក្រុមហ៊ុន មន្រ្តីរាជការ​ ទាំងអស់គ្នា ការិយាល័យព័ត៌មាន និងចុះឈ្មោះ #សាកលវិទ្យាល័យអន្តរជាតិ ខេត្តកំពត រួចរាល់ហើយ សម្រាប់ត្រៀមទទួលសិស្សានុសិស្ស ចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះតទៅហើយ

ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ សម្រាប់ ថ្នាក់បរិញ្ញាបត្ររង,​ បរិញ្ញាបត្រ,​ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត​ ជាមួយនិងជំនាញសិក្សាជាច្រើន​សម្បូរណ៍បែប សម្រាប់សិស្ស និស្សិតជ្រើសរើសជំនាញដែលខ្លួនស្រឡាញ់ពេញចិត្ត ។ #សាកលវិទ្យាល័យអន្តរជាតិ #ផ្ដល់ឧត្តមភាពការសិក្សាអប់រំនិងស្រាវជ្រាវដល់និស្សិត សម្រាប់ព័ត៌មានផ្សេងៗអាចទំនាក់ទំនងបានតាមរយៈ Page Facebook សាកលវិទ្យាល័យ ឬតាមអាសយដ្ឋាន ស្ថិតនៅ ភូមិសុវណ្ណសាគរ…

ឱកាសពិសេស សម្រាប់និស្សិតរៀនពេទ្យ !!!

និស្សិតបរិញ្ញាបត្ររងពេទ្យទាំងឡាយដែលមានបំណងចង់បន្តថ្នាក់បរិញ្ញាបត្រ ដើម្បីបន្ថែមនូវចំណេះជំនាញរបស់ខ្លួន កុំភ្លេចចុះឈ្មោះឥឡូវនេះ នៅសាកលវិទ្យាល័យ អន្តរជាតិ IU។ ចាប់ផ្តើមទទួលពាក្យចូលរៀនចាប់ពីថ្ងៃនេះតទៅហើយ សម្រាប់ឆ្នាំសិក្សា 2024-2025។

សេចក្តីជូនដំណឹង ស្តីពីការប្រឡងចេញថ្នាក់ជាតិ សម្រាប់និស្សិតបញ្ចប់ការសិក្សា នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៤ សម័យប្រឡងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ សូមចងចាំជានិច្ចនូវគុណឧបការៈ របស់ឯកឧត្តមសាស្ត្រាចារ្យ អួន សាបូ (១៤ កុម្ភៈ ១៩៥២ – ០១ កញ្ញា ២០១០ ) ជាសាកលវិទ្យាធិការទី១ នៃសាកលវិទ្យាល័យអន្តរជាតិ និងជាស្ថាបនិករបស់ក្រុមហ៊ុន បូលីណូគ្រុប ព្រមទាំងសមិទ្ធផលនានាដែលបានបន្សល់ទុកមកដល់បច្ចុប្បន្ន

យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តមសាស្ត្រាចារ្យ អួន សាបូ បានទៅកាន់ទីបរមសុខ និងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់ឆ្នាំសិក្សា 2024-2025 លើមុខជំនាញជាច្រើន ចំពោះនិស្សិតដែលចាប់អារម្មណ៍បន្តការសិក្សា ដើម្បីទទួលឱកាសការងារកាន់តែល្អប្រសើរ អាចរួសរាន់ចុះឈ្មោះចាប់ពីថ្ងៃផ្សាយជូនដំណឹងនេះតទៅ

សម្រាប់ព័ត៌មានបន្ថែម និងដើម្បីស្នើសុំពាក្យបំពេញប្អូនៗអាចទំនាក់ទំនងតាមរយៈ៖ Tel: 017 484 809 / 016 423 666 / 070 299 210 Telegram: https://t.me/+m3LWBgOZi6A1MWE9 Website: www.iu.edu.kh E-mail: info@iu.edu.kh…

គណៈកម្មាធិការប្រឡងថ្នាក់ជាតិរៀបចំការប្រឡងចេញថ្នាក់ជាតិនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤

អង្គប្រជុំក៍បានពិភាក្សានិងសម្រេចឱ្យអនុញ្ញាតឱ្យនិស្សិតទាំងអស់ដែលបានប្រឡងបញ្ចប់ការសិក្សាតាមគ្រឹះស្ថានបណ្ដុះបណ្ដាលក្នុងវិស័យសុខាភិបាលទាំងអស់ត្រូវចូលរួមប្រឡងប្រឡងចេញឲ្យអស់នៅឆ្នាំ 2025 និងឆ្នាំ2026 បន្ទាប់ពីឆ្នាំ 2027 តទៅបេក្ខជនដែលបានខកខានមិនបានចូលរួមប្រឡងចេញថ្នាក់ជាតិចំនួន4ដង ក្នុងរយៈពេល 3ឆ្នាំ មិនត្រូវបានអនុញ្ញាតឲ្យចូលរួមការប្រឡងចេញថ្នាក់ជាតិឡើយ។ លើកលែងតែបាន រៀនបំប៉នរយៈពេលមួយឆ្នាំបន្ថែម ។ ព័ត៌មានលំអិតរងចាំសេចក្តីជូនដំណឹងប្រឡងចេញថ្នាក់ជាតិនេងចេញពេលឆាប់ៗនេះ

You missed