កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ មហាវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ បានសហការជាមួយវិទ្យាល័យព្រៃព្នៅ ខេត្តព្រៃវែង រៀបចំកម្មវិធីបោះជំរំវិទ្យាសាស្រ្ដដែលមានការចូលរួមពីសិស្សានុសិស្សថ្នាក់វិទ្យាសាស្ត្រ ចំនួន ៦៨ នាក់
កម្មវិធីបោះជំរំវិទ្យាសាស្រ្ដនេះ មានគោលបំណងចែករំលែកចំណេះដឹងវិទ្យាសាស្រ្ដតាមរយៈការអនុវត្តពិសោធន៍ដោយផ្ទាល់ និងលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការសិក្សា STEMនៅឧត្តមសិក្សា។ ខាងក្រោមនេះជាសកម្មភាពនៃការអនុវត្តន៍ពិសោធន៍ផ្ទាល់របស់សិស្សានុសិស្ស ដោយមានការណែនាំពីនិស្សិតគីមីចំណីអាហារ និងក្រុមការងាររបស់មហាវិទ្យាល័យ។ តាងនាមក្រុមការងារកម្មវិធីបោះជំរំវិទ្យាសាស្រ្ដរបស់សាកលវិទ្យាល័យអន្ដរជាតិ ព្រឹទ្ធបុរសមហាវិទ្យាល័យ សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅដល់គណៈគ្រប់គ្រងវិទ្យាល័យព្រៃព្នៅ ដែលបានស្វាគមន៍យ៉ាងកក់ក្ដៅដល់ក្រុមការងារ និងផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំកម្មវិធីនេះ។ #IU #InternationalUniversity #education #cambodia
កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ មហាវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ បានសហការជាមួយវិទ្យាល័យហ៊ុនសែនកោះធំ ខេត្តកណ្តាល រៀបចំកម្មវិធីបោះជំរំវិទ្យាសាស្រ្ដដែលមានការចូលរួមពីសិស្សានុសិស្សថ្នាក់វិទ្យាសាស្ត្រ ចំនួន ៤០ នាក់
កម្មវិធីបោះជំរំវិទ្យាសាស្រ្ដនេះ មានគោលបំណងចែករំលែកចំណេះដឹងវិទ្យាសាស្រ្ដតាមរយៈការអនុវត្តពិសោធន៍ដោយផ្ទាល់ និងលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការសិក្សា STEMនៅឧត្តមសិក្សា។ ខាងក្រោមនេះជាសកម្មភាពនៃការអនុវត្តន៍ពិសោធន៍ផ្ទាល់របស់សិស្សានុសិស្ស ដោយមានការណែនាំពីនិស្សិតគីមីចំណីអាហារ និងក្រុមការងាររបស់មហាវិទ្យាល័យ។ តាងនាមក្រុមការងារកម្មវិធីបោះជំរំវិទ្យាសាស្រ្ដរបស់សាកលវិទ្យាល័យអន្ដរជាតិ ព្រឹទ្ធបុរសមហាវិទ្យាល័យ សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅដល់គណៈគ្រប់គ្រងវិទ្យាល័យហ៊ុនសែនកោះធំ ដែលបានស្វាគមន៍យ៉ាងកក់ក្ដៅដល់ក្រុមការងារ និងផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំកម្មវិធីនេះ។ #IU #InternationalUniversity #education #cambodia
សេចក្តីជូនដំណឹង សាកលវិទ្យាល័យ អន្តរជាតិ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោក-លោកស្រីសាស្រ្តាចារ្យ អតីតនិស្សិត និងដៃគូសហការទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យ អន្តរជាតិ នឹងរៀបចំវេទិកា វេជ្ជសាស្រ្ត២០២៤ (Medical Forum 2024) ដែលនឹងប្រព្រឹត្តទៅពេញមួយថ្ងៃសៅរ៍ទី២៦ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ។ អាស្រ័យដូចនេះ គណៈរៀបចំអង្គវេទិកា ត្រូវការជ្រើសរើសអត្ថបទស្រាវជ្រាវថ្មី ល្អៗ ដែលត្រូវនឹងបច្ចុប្បន្នភាពប្រមាណ១០ ដើម្បីចូលរួមជាវាគ្មិន
សូមអំពាវនាវដល់លោក-លោកស្រីសាស្រ្តាចារ្យ អតីតនិស្សិត និងដៃគូសហការទាំងអស់ ដែលមាន ស្នាដៃស្រាវជ្រាវ ក្នុងវិស័យវេជ្ជសាស្ត្រ មេត្តាចូលរួមចែករំលែក និងផ្សព្វផ្សាយស្នាដៃរបស់ខ្លួននៅក្នុងទិវានៃ វេទិកានេះ ដើម្បីជាទុនក្នុងការអភិវឌ្ឍចំណេះដឹងផ្នែកវេជ្ជសាស្រ្ត ។ លក្ខខណ្ឌ និងដំណាក់កាលក្នុងការចូលរួម៖ • ចាប់ទទួលមូលន័យសង្ខេប (Abstract) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤…