សេចក្ដីជូនដំណឹង សាកលវិទ្យាល័យ អន្តរជាតិ មានកិត្តិយសសូមជម្រាបជូនដល់និស្សិតជំនាញវេជ្ជសាស្ត្រទាំងអស់អោយបានជ្រាបថា ក្រោមកិច្ចសហការជាមួយសាកលវិទ្យាល័យ ម៉ាហ៊ីឌុល ប្រទេសថៃ សាកលវិទ្យាល័យអន្តរជាតិនឹងរៀបចំកម្មវិធី “IU Medical Student Elective Program 2024” ក្នុងគោលបំណងអាចអោយនិស្សិត ទទួលបាននូវបទពិសោធន៍ថ្មីៗ បច្ចេកទេស បច្ចេកវិជ្ជា កម្មវិធីសិក្សា ការអប់រំ ភាសា ក៏ដូចជាចែករំលែកចំណេះដឹងទាំងនោះទៅដល់សិស្សប្អូនជំនាន់ក្រោយ ដើម្បីលើកកម្ពស់វិស័យវេជ្ជសាស្ត្រនៅកម្ពុជា។ កម្មវិធីនេះនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៤ ដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ
និស្សិតដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងកម្មវិធីខាងលើ អាចអញ្ជើញធ្វើការចុះឈ្មោះបាននៅការិយាល័យកិច្ចការទំនាក់ទំនងនៃសាកលវិទ្យាល័យ អន្តរជាតិ ទីតាំងអគារ ៨៩-៩៥ ផ្លូវ ១៩៨៤ កែង១០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ ០១១ ២០៨ ៩៨១ / ០៩៦ ៧១ ៧៥ ៩៧៧…
សេចក្ដីជូនដំណឹង សាកលវិទ្យាល័យ អន្តរជាតិ មានកិត្តិយសសូមជម្រាបជូនថា ក្រោមកិច្ចសហការជាមួយសាកលវិទ្យាល័យ ខន កេន ប្រទេសថៃ សាកលវិទ្យាល័យអន្តរជាតិនឹងរៀបចំកម្មវិធី “IU Medical Student Elective Program 2024” ក្នុងគោលបំណងអាចអោយនិស្សិត បង្កើននូវពុទ្ធិ បទពិសោធន៍ថ្មីៗ បច្ចេកទេស បច្ចេកវិជ្ជា កម្មវិធីសិក្សា ការអប់រំ ភាសា ក៏ដូចជាចែករំលែកចំណេះដឹងទាំងនោះទៅដល់សិស្សប្អូនជំនាន់ក្រោយ និងចែករំលែកនូវរបកគំហើញថ្មីៗ ដើម្បីលើកកម្ពស់វិស័យវេជ្ជសាស្ត្រនៅកម្ពុជា កម្មវិធីនេះនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៤ ដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ
អាស្រ័យដូចបានជម្រាបជូនខាងលើ សម្រាប់និស្សិតជំនាញវេជ្ជសាស្ត្រដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងកម្មពិធីខាងលើ អាចអញ្ជើញធ្វើការចុះឈ្មោះបាននៅការិយាល័យកិច្ចការទំនាក់ទំនងនៃសាកលវិទ្យាល័យ អន្តរជាតិ ទីតាំងអគារ ៨៩-៩៥ ផ្លូវ ១៩៨៤ កែង១០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ ០១១ ២០៨ ៩៨១ / ០៩៦ ៧១ ៧៥…
សេចក្ដីជូនដំណឹង សាកលវិទ្យាល័យ អន្តរជាតិ មានកិត្តិយសសូមជម្រាបជូនដល់ វេជ្ជបណ្ឌិត និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស និស្សិតថ្នាក់វេជ្ជបណ្ឌិត ឬគិលានុបដ្ឋាកគ្រប់រូបអោយបានជ្រាបថា ដោយស្ថិតក្រោមកិច្ចសហការដៃគូរយ៉ាងល្អរវាងសាកលវិទ្យាល័យ អន្តរជាតិ និងសមាគមវេជ្ជសាស្ត្រកម្ពុជា ចិន (CC Medical Association) នឹងរៀបចំនូវកម្មវិធីសិក្ខាសាលាអន្តរជាតិ ស្ដីពី “ការស្រាវជ្រាវ និងការព្យាបាលផ្នែកវេជ្ជសាស្ត្រទៅលើជំងឺរលាកផ្លូវដង្ហើម និងសោភ័ណវេជ្ជសាស្ត្រ” ដោយវាគ្មិនល្បីៗមកពីប្រទេសតៃវ៉ាន់ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទីព្រឹក ទីតាំងសាកលវិទ្យាល័យ អន្តរជាតិ
សិក្ខាកាមដែលមានចំណាប់អារម្មណ៍ចូលរួម សូមអញ្ជើញទំនាក់ទំនងចុះឈ្មោះតាមរយៈលេខទូរស័ព្ទ 096 7175 977 (Telegram) #InternationalUniversity #ccmedicalassociation #crossfieldmedicalconference2024
តស់! មករៀនគួរត្រៀមប្រឡងបាក់ឌុបដោយឥតគិតថ្លៃ ទាំងអស់គ្នា សាកលវិទ្យាល័យ អន្តរជាតិ-IU សាខាខេត្តបាត់ដំបងនឹងបើកថ្នាក់រៀនបំប៉នលើ ៤មុខវិជ្ជា ដោយឥតគិតថ្លៃ ដល់ប្អូនៗសម្រាប់ត្រៀមប្រឡងបាក់ឌុបឆ្នាំ ២០២៤នេះ
ចាំអីទៀតមកចុះឈ្មោះលឿនៗមក!!! កាលបរិច្ឆេទចូលរៀន: ចាប់ពីថ្ងៃ២៦ សីហា ២០២៤ តទៅ មុខវិជ្ជាបំប៉ន: ភាសាខ្មែរ (លោកគ្រូ សាត កំសត់), គណិតវិទ្យា (លោកគ្រូ ខូវ កៅ), គីមីវិទ្យា (លោកគ្រូ ចក់ រិទ្ធី), និង…
តើត្រូវធ្វើដូចម្ដេចទើបអាចទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជំនាញគីមីចំណីអាហារ នៅសាកលវិទ្យាល័យអន្តរជាតិ?
ដើម្បីបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញគីមីចំណីអាហារ និស្សិតត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម • រៀន និងប្រឡងជាប់គ្រប់មុខវិជ្ជានៅក្នុងកម្មវិធីសិក្សាជំនាញគីមីចំណីហារ • បំពេញកម្មសិក្សា ឬអន្ដេវាសិកនៅតាមរោងចក្រ សហគ្រាស ឬមន្ទីរពិសោធន៍ ឬស្ថាបនស្រាវជ្រាវនានា • រៀបចំគម្រោងស្រាវជ្រាវ សរសេរ និងការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្ររបស់ខ្លួនបានដោយជោគជ័យ #foodchemistry #foodsafety #microbiology #IUSTEM #IU…